ព័ត៌មានដេញថ្លៃគម្រោងឃុំសង្កាត់
ខេត្តព្រះវិហារ \ ស្រុកជាំក្សាន្ដ (1គម្រោង) |
ទីកន្លែងដែលអាចទទួលឯកសារដេញថ្លៃ |
សាលាឃុំ សង្កាត់សាម៉ី ឫទីចាត់ការផែនការនិងវិនិយោគខេត្ត ឬ គេហទំព័រ គ.ជ.អ.ប |
ទីកន្លែងនៃការប្រជុំដេញថ្លៃ |
សាលាឃុំជាំក្សាន្ត |
កាលបរិច្ឆេទផ្សព្វផ្សាយ |
ថ្ងៃ 11 កុម្ភៈ 2021 |
កាលបរិច្ឆេទនៃការប្រជុំដេញថ្លៃ |
ថ្ងៃ 26 កុម្ភៈ 2021 |
- ពេលវេលាចាប់ផ្តើមទទួលសំណើដេញថ្លៃ
|
ម៉ោង 08:30 នាទី |
- ពេលវេលាឈប់ទទួលសំណើដេញថ្លៃ
|
ម៉ោង 08:40 នាទី |
- ពេលវេលាបើកសំណើដេញថ្លៃ
|
ម៉ោង 08:40 នាទី |
កំណត់សម្គាល់៖
- អ្នកដេញថ្លៃត្រូវភ្ជាប់មកជាមួយសំណើរដេញថ្លៃរបស់ខ្លួននូវប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប៉ាតង់ចំនួន០១ច្បាប់ (ច្បាប់ថតចម្លងដែលមាននីត្យានុកូលកម្ម) បើពុំនោះសោតទេ សំណើរដេញថ្លៃពុំមានសុពលភាពឡើយ ហើយប្រាក់ធានាការដេញថ្លៃនឹង ត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។
- អ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនឹងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០% នៃតម្លៃកិច្ចសន្យា។ ប្រាក់កក់នេះមានសុពលភាពរហូតដល់ចប់រយៈពេលថែទាំលទ្ធផលកិច្ចសន្យា ឬរយៈពេលធានាគុណភាពសំណង់។
- អ្នកទទួលការត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលនូវរាល់ការខូចខាតទាំងអស់នៅក្នុងអំឡុងពេល៦ខែ បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
- អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រិត្តអំពើពុករលួយ ប្រសិនបើត្រូវរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនិងការឃុបឃិត ការក្លែងបន្លំ ឬការប្រព្រិត្តអំពើពុករលួយ អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតិឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។
កំណត់សម្គាល់ចំពោះគម្រោងឡាសិត៖
- អ្នកដែលមានបំណងដេញថ្លៃត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. សំណើដេញថ្លៃគម្រោង ( អ្នកដេញថ្លៃត្រូវបូកបញ្ចូលពន្ធអាករផ្សេងៗ នៅក្នុងសំណើដេញថ្លៃរបស់ខ្លួន) ២. សេចក្តីប្រកាសស្តីពីក្រមសីលធម៍ ការមិនក្លែងបន្លំ និងការមិនប្រព្រឹត្តអំពើពុករលួយ (ទម្រង់ទី៣៩) ៣. សេចក្តីប្រកាសធានាចំពោះការដេញថ្លៃ (ទម្រង់ទី៣៤.ក) ៤. ប័ណ្ណប៉ាតង់ដែលមានសុពលភាព (ច្បាប់ថតចម្លងដែលមាននីត្យានុកូលកម្ម)
- ក្នុងករណីអ្នកដេញថ្លៃមិនបានបំពេញ និងភ្ជាប់នូវឯកសារទាំង៤ខាងលើ គណៈកម្មការលទ្ធកម្មនឹងមិនផ្តល់សុពលភាពក្នុងការដេញថ្លៃនេះទេ
- អ្នកចូលរួមដេញថ្លៃមិនតម្រូវឲមានប្រាក់កក់ការធានាការដេញថ្លៃចំនួន ២% ទេ ប៉ុន្តែអ្នកចូលរួមដេញថ្លៃត្រូវចុះហត្ថលេខាលើសេចក្តីប្រកាសធានាការដេញថ្លៃ (ទម្រង់ទី៣៤.ក) ហើយភ្ជាប់មកជាមួយសំណើដេញថ្លៃ ។
- រាល់ប្រាក់ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់អ្នកទទួលការ ។
|
ព័ត៌មានលម្អិតនៃគម្រោង
1. ឃុំជាំក្សាន្ដ ទាញយកសំណើដេញថ្លៃ |
ការពិពណ៌នាអំពីលទ្ធផលកិច្ចសន្យា |
|
គម្រោងជួសជុល និងសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង១.៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាំស្មៅតាមជើងទេផ្លូវ ដាក់លូមូលទោលកាត់ផ្លូវមុខកាត់០,៦០ម៉ែត្រ ប្រវែង៦ម៉ែត្រ ចំនួន០១ និងស្លាកសញ្ញាគម្រោងចំនួន០១កន្លែង។ |
|
៦ខែ |
តំលៃប៉ាន់ស្មាន |
៩៩.៧៥២.២៦៧ រៀលគត់ (កៅសិបប្រាំបួនលាន ប្រាំពីររយហាសសិបពីរពាន់ ពីររយហុកសិបប្រាំពីររៀលគត់) |
អ្នកដែលអាចដេញថ្លៃ (ប្រភេទ៤ ជាអ្នកទទួលការមិនស្ថិតក្នុងបញ្ជីអ្នកទទួលការទាំងបី) |
អ្នកទទួលការប្រភេទ 1 , 2 |
ប្រាក់កក់ធានាការដេញថ្លៃ |
យ៉ាងតិចចំនួន២%នៃតម្លៃប៉ាន់ស្មានគម្រោង(ចំពោះគម្រោងឡាសិតLASEDមិនត្រូវការប្រាក់កក់ធានាដេញថ្លៃ និងគម្រោងកាត់បន្ថយហនិភ័យគ្រោះមហន្តរាយនៅសហគមន៌មូលដ្ឋានCDRR ត្រូវកក់ប្រាក់ដែលបានកំណត់ដូចខាងលើ) |
ឈ្មោះធនាគារពាណិជ្ជដែលត្រូវតម្កល់កប្រាក់កក់ |
ធនាគារកាណាឌីយ៉ា ក.អ សាខាខេត្តព្រះវិហារ |
រយៈពេលសុពលភាពនៃសំណើដេញថ្លៃ |
ចំនួន៤៥(សែសិបប្រាំ)ថ្ងៃ ចាប់ពីថ្ងៃប្រជុំបើកសំណើដេញថ្លៃ |
Posted date: 2021-02-11 08:24:09